ប៉ៃលិន៖ នាព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជូនមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុរដ្ឋបាលខេត្ត ក្រុង ស្រុក ឃ៉ំ សង្កាត់ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងលោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត, លោក ពេជ្រ សារ៉ាន់ អនុប្រធានរតនាគារខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលក្រុង ស្រុក, មេឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញជាច្រើនរូបទៀត។
សូមអរគុណ!